call center

វីដេអូប្រូម៉ូត8888win

ហ្គេមពេញនិយម

ការប្រកួតប្រចាំសប្តាហ៍

ព័ត៏មានថ្មីៗ

អឺរ៉ុប៖ អតីតគ្រូបង្វឹកក្លិប Barcelona លោក Xavi Henandez បានទម្លាយថា គាត់បានត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់មកកាន់ការងារជាគ្រូបង្វឹកវិញ នាពេលឆាប់ៗនេះ។ ជាការពិតណាស់ ក្រោយចូលនិវត្តន៍ពីបាល់ទាត់នៅក្នុងឆ្នាំ ២០១៩ គឺ លោក Xavi បានចាប់ផ្តើមការងារជាគ្រូបង្វឹក នៅក្នុងឆ្នាំ ២០១៩ នោះដដែលជាមួយ Al Saad នៃលីគកំពូលកាតា បន្ទាប់មកក្នុងឆ្នាំ ២០២១ លោកក៏ទទួលបានតួនាទីពិសេសក្នុងការក្លាយជាគ្រូបង្វឹករបស់ Barcelona ប៉ុន្តែ ក្រោយដឹកនាំក្រុមពុំសូវទទួលបានលទ្ធផលល្អកាលពីរដូវកាលមុន លោកក៏ត្រូវបានក្រុមអ្នកមានបុណ្យបញ្ចប់តំណែងតែម្តង។ ទាក់ទងនឹងរឿងខាងលើ លោក Xavi បាននិយាយថា៖ ខ្ញុំចង់ឈ្នះ Champions League, World Cup និង Euro ក្នុងនាមជាគ្រូបង្វឹក។ ខ្ញុំបើកចិត្តក្នុងការទទួលការងារថ្មីពេលនេះ ហេតុអ្វីមិនអាចទៅរួចក្នុងការដឹកនាំក្រុមផ្សេងៗនៅ La Liga? ខ្ញុំកំពុងទន្ទឹងរង់ចាំផែនការដ៏គួរឲ្យចាប់អារម្មណ៍មួយ៕

ការ​ប្រកួត​របស់​ Manchester United និង​ក្រុម Lyon បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​២-២ ក្នុង​ការ​ប្រកួត​ UEFA Europa League តែ​ក្នុង​នោះ​ក៏​មាន​ការ​បង្កើត​កំហុស​របស់អ្នក​ចាំ​ទី Onana របស់​បិសាច​ក្រហម។

ការ​បង្កើត​កំហុស​នេះ​វា​បាន​កើត​ឡើង​ជា​ញឹកញាប់​សម្រាប់​អ្នក​ចាំ​ទី​រូប​នេះ រហូត​ត្រូវ​បាន​គេ​យក​កីឡាករ​រូប​​នេះ​ទៅ​ធ្វើ​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្ដី​នានា​។ តែ​យ៉ាង​នា​​អ្នក​ចាត់​របស់​បិសាច​ក្រហម​លោក Rúben Amorim បែរ​ជា​និយាយ​ថា នៅ​ពេល​ដែល​កីឡាករ​ណា​ម្នាក់​បង្កើត​កំហុស​​ ឬ​ក៏​កំហុស​ទាំង​ឡាយ​ គ្រប់​គ្នា​ត្រូវ​តែ​ទទួល​យក​។

 

អ្នក​ចាត់​ការ​ដដែល​បន្ថែម​ថា នៅពេល​ចប់​ការ​ប្រកួត​លោក​មិន​​បាន​ឃើញ Onana ទេ​ ​លោក​បម្រុង​​ នឹង​ទៅ​ស្វែង​រក​អ្នក​ចាំ​ទី​របស់​ខ្លួន​ ដើម្បី​និយាយ​លួងលោម​ឲ្យ​គេ​បាន​ស្ងប់​ចិត្ត​ និង​លើក​ទឹក​ចិត្ត​គេ​ថា វា​មិន​មាន​បញ្ហា​អ្វី​ទេ​៕

​លោក MiKel Arteta អ្នក​ចាត់​ការ​របស់​​កាំភ្លើង​ធំ Arsenal បាន​និយាយ​ថា «​ប្រសិន​បើ​យើង​លេង​​ដូច​ដែល​ដូច​តែ​របៀប​ដែល​​យើង​​លេង​ប៉ះ ​Inter Milan នេះ​ច្បាស់​ណាស់​​ពេល​ប៉ះ Chelsea យើង​នឹង​មិន​អាច​លេង​ឈ្នះ​ពួក​គេ​ឡើយ​។

​ការ​លើក​ឡើង​នេះ​​បន្ទាប់​ពី​​កាំភ្លើង​ធំ Arsenal បាន​បរាជ័យ​ក្រោម​​ថ្វី​ជើង Inter Milan ១-០ ក្នុង​កា​រប្រកួត​ UEFA Champions League សប្ដាហ៍​​ទី​៤​​នៅ​​ទឹក​ដី​របស់ Inter Milan កាល​ពី​យប់​ថ្ងៃ​ទី​៦​ឈាន​​ចូល​ថ្ងៃ​ទី​៧​ខែ​វិច្ឆិកា ឆ្នាំ​២២០៤​។ ១​គ្រាប់​ដែល​ចាញ់​១​-០​នោះ​កើត​ឡើង​ដោយ​បាល់​ប៉េណាល់​ទី​​នៅ​​នាទី​៤៥+៣​ ដែល​ទាត់​បញ្ចូល​ទី​បាន​សម្រេច​ដោយ​កីឡាករ​ H.CAlhanoglu ។

 

ជំនួប​រវាង Arsenal និង Chelsea នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ​​គឺ​យប់​ថ្ងៃ​អាទិត្យ​ទី​១០ខែ​វិច្ឆិកា ឆ្នាំ​២០២៤​ នៅ​ទឹក​ដី​របស់​តោខៀវ​។ ការ​​បរាជ័យ​របស់​ Arsenal ​នៅ UCL យប់​មិញ​នេះ​គឺ​ជា​ការ​បរាជ័យ​លើក​ទី​១​ក្នុង​ចំណោម​៤​លើក​នៃ​កា​រប្រកួត​​សន្សំ​ពិន្ទុ​ពាន​រង្វាន់​មួយ​នេះ​ពោល​​គឺ​៤​ប្រកួត​ឈ្នះ​២​ស្មើ​១​ និង​ចាញ់​១ មាន​៧​ពិន្ទុ​៕

 

Daro Ly

​ជំនួប UEFA Champions League នឹង​មក​ដល់​​​យប់​នេះ​​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​អស់​​ក៏​មាន​ការ​ប្រកួត​ធំ​រវាង Liverpool និង Leverkuson ផងដែរ​ ​ហើយ​ក្នុង​នោះ​ Xabi Alonso ដើរ​តួនាទី​ជា​អ្នក​ចាត់​ការ​របស់​ក្រុម​ផ្ញៀវ Leverkuson ក៏​បាន​មក​ដល់​ទឹក​ដី​ Anfield ​រួច​​ហើយ​ដើម្បី​ត្រៀម​កា​រប្រកួត​។

​ជំនួប​រវាង​ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​វេលា​ម៉ោង​៣​​យប់​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ​ខណៈ Xabi ធ្លាប់​ជា​កីឡាករ​នៅ Anfield ស្រាប់​​បង្ហាញ​អារម្មណ៍​​បែប​នេះ​​​មក​កាន់​​ទី​កន្លែង​ដែល​ខ្លួន​ធ្លាប់​រស់​នៅ​ «​ វា​​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​អស្ចារ្យ​មែន​ទែន​​ដែល​បាន​ត្រឡប់​មក​​កាន់​​ទី​នេះ​ម្ដង​ទៀត​​បន្ទាប់​​ពី​​បាន​ចាកចេញ​​ពីរ​-បី​ឆ្នាំ​។ គ្រប់​ពេល​វា​នៅ​តែ​ពិសេស​សម្រាប់​ខ្ញុំ​នៅ​ពេល​បាន​មក​ដល់​ទី​នេះ​»។

 

«​ខ្ញុំ​ស្រលាញ់​ទី​ក្រុង​នេះ​ ស្រលាញ់​ការ​រស់​នៅ​ទី​នេះ​។ ខ្ញុំ​ពិត​ជា​​មាន​ភាព​រីករាយ​ខ្លាំង​មែនទែន​ដែល​បាន​​មក​កាន់​ទី​នេះ​ម្ដង​ទៀត​ និង​បាន​មើល​ឃើញ​ពី​ភាព​រីកចម្រើន​​របស់​ក្លឹប​នៅ​ពេល​»។ នេះ​ជា​ការ​បន្ថែម​របស់ Xabi Alonso ។

 

សូម​បញ្ជាក់​ថា Xabi Alonso ធ្លាប់​​ជា​កីឡាករ​របស់ Liverpool កាល​ជំនាន់​ឆ្នាំ​២០០៤-២០០៩​ ដោយ​ពេល​នោះ​គេ​ជា​ខ្សែ​បម្រើ​ឆ្នើម​ក្នុង​ក្រុម​ហង្ស​ក្រហម និង​ចូល​លេង​បាន​១៤៣​ប្រកួត​រក​បាន​១៥​គ្រាប់​ផង​ដែរ​។ បច្ចុប្បន្ន​គេ​ជា​អ្នក​ចាត់​ការ​ដ៏​ជោគជ័យ​ម្នាក់​របស់ Leverkuson ដោយ​ចាប់​ផ្ដើម​អាជីព​​ជា​អ្នក​ចាត់​ការ​​នៅ​ឆ្នាំ​២០១៩​ ជា​មួយ​​ Real Sociedad B និង​ដល់​ឆ្នាំ​២០២២ ក៏​ចូល​កាន់​តំណែង​ជា​អ្នក​ចាត់​ការ​ក្រុម Leverkuson ​ដល់​បច្ចុប្បន្ន​តែ​ម្ដង​៕ ​

Daro Ly

មើលបន្ថែម